Monday, May 8, 2017

ប្រើអន្ទង់ព្យាបាលជំងឺទល់លាមក ត្រូវអន្ទង់ត្បុរចូលពោះ ទើបរក​ពេទ្យជួយ

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​ផង និង​ហួស​ចិត្ត​ផង ​បន្ទាប់​ពី​យក​សត្វ​អន្ទង់​ធំ​ល្មម​មួយ​ក្បាល​ឲ្យ​ជួយ​ព្យាបាល​ជំងឺ​ទល់​លាមក​ រហូត​ត្រូវ​វះកាត់។

បើ​តាម​ប្រភព គាត់​បាន​យក​អន្ទង់​រស់​ញាត់​តាម​​ទ្វារ​លាមក​របស់​ខ្លួន តែ​ត្រូវ​អន្ទង់​ត្បុរ​ចូល​​ជ្រៅ​ទៅ​ក្នុង​ពោះ​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ខ្លាំង​ឡើង​ៗ ទើប​ប្រញាប់​រត់​រក​ពេទ្យ​ឲ្យ​ជួយ។
គ្រូពេទ្យ​ទីក្រុង​ក្វាងចូវ ខេត្ត​ក្វាងទុង ​បាន​សម្រេច​វះកាត់​ភ្លាម​ៗ​ ទើប​​ឃើញ​អន្ទង់​ក្នុង​ពោះ​នៅ​រស់​ប្រវែង ៦០​សង់ទីម៉ែត្រ។ គ្រូពេទ្យ​ថា អន្ទង់​នោះ​បាន​ងាប់​ពេល​យក​ចេញ​ពី​ពោះ​បាន​បន្តិច ហើយ​អ្នក​ជំងឺ​ទល់​លាមក​បាន​​កើត​អាការៈ​រលាក​ក្រពះ​បន្ថែម​ទៀត។
អ្នក​ជំងឺ​អាយុ ៤៩​ឆ្នាំ សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​ប្រាប់​គ្រូពេទ្យ​ថា ​គាត់​បាន​ឮ​គេ​និយាយ​ត​ៗ​គ្នា​តាម​ដង​ផ្លូវ​ថា សត្វ​អន្ទង់​រស់​អាច​ជួយ​ព្យាបាល​ជំងឺ​ទល់​លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព រួច​គាត់​បាន​សាក​ញាត់​អន្ទង់​តាម​ទ្វារលាមក​ខ្លួន​ឯង​តែម្ដង។
គ្រូ​ពេទ្យ​ចូល​រួម​វះកាត់​ម្នាក់​ទៀត​ប្រាប់​ថា ​ពេល​អ្នក​ជំងឺ​មក​ដល់​មន្ទីរ​ពេទ្យ​ភ្លាម គាត់​ឃើញ​ពោះ​អ្នក​ជំងឺ​​ហើម​ធំ​ដូច​ប៉េងប៉ោង បណ្ដាល​ឲ្យ​​​អ្នក​ជំងឺ​ចុក​ចាប់​ខ្លាំង៕
ប្រភព៖ The Sun ប្រែ​សម្រួល៖ ឡេង ភារុណ
Previous Post
Next Post
Related Posts

0 comments: