Monday, May 8, 2017

រឿង​អ៊ូខុង​ "Wu Kong” ដែល​នឹង​ដាក់​បញ្ចាំង​ខែ​កក្កដា​បញ្ចេញ​ Trailer ថ្មី

សាច់​រឿង​ "អ៊ូខុង" ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ភាគ "ថាង​ចេង​ចម្លង​ធម៌​"​នៅ​តែ​ល្បី​ ដែល​ថ្មី​ៗ​​នេះ​រឿង​ "អ៊ូខុង" ថ្មី​ដែល​មាន​ចំណង​ជើង​ថា "Wu Kung” ទើប​តែ​ចេញ Trailer មុន​គ្រោង​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​កក្កដា​ឆ្នាំ ២០១៧ នេះ។

រឿង​នេះ​ នឹង​ចូល​រួម​សម្ដែង​ដោយ Eddie Peng សម្ដែង​ជា​តួ ស្តេច​ស្វា​អូខុង និង​តារា​សម្តែង​ដូច​ជា​ Ni Ni, Oho, Shawn Ye, Zheng Shuang, Qiao Shan, និង Yang Di។ ចំពោះ​អ្នក​ដឹក​នាំ​រឿង​នេះ​ គឺ​លោក Derek Kwok និង​ផលិត​ដោយ​លោក Huang Jianxin។​
នៅ​ក្នុង​ Trailer នេះ​ គេ​បាន​បង្ហាញ​ពី​តួ​អង្គ ស៊ុន អ៊ូខុង​ ថ្មី​ដែល​សម្ដែង​ដោយ​លោក​ Eddie។ អ៊ូខុង​ ជា​ស្ដេច​ស្វា​ដែល​មាន​មហិទ្ធិឫទ្ធិ​​​ ដែល​ចង់​ប្រឆាំង​នឹង​ទេវតា​មិន​ចេះ​ញញើត។ ក្នុង​រឿង​ថ្មី​នេះ ​ស្តេច​ស្វា​នេះ នឹង​មាន​អាវុធ​ដំបង​ប្លែក​ថ្មី ដែល​យក​ចេញ​ពី​ត្រចៀក​ខ្លួន​ដើម្បី​កម្ចាត់​សត្រូវ។
រឿង​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ១៣ ខែ​កក្កដា​ ឆ្នាំ​២០១៧៕
បើ​ចង់​ដឹង​ថា​ស្ដេច​ស្វា​ថ្មី​នេះ​ខ្លាំង​ប៉ុនណា​ មក​មើល​ Trailer នេះ​ទាំង​អស់​គ្នា!
ប្រភព៖ jaynestars ប្រែ​សម្រួល៖ ធារ៉ូ
Previous Post
Next Post
Related Posts

0 comments: