Friday, May 5, 2017

មកមើល​ជនបរទេស រៀបការ​តាមបែប​ប្រពៃណីចិន ពិតជា​ប្លែកភ្នែក​មែន!

ស្រប​ពេល​ដែល​គូ​ស្វាមីភរិយា​នៅ​ក្នុង​ប្រទេស​ចិន នា​សម័យ​ថ្មី​នេះ ជួល​ឧទ្ធម្ភាគចក្រ ឬ​យន្តហោះ​ឯកជន សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​តាម​បែប​ទំនើប​របស់​ពួកគេ ក៏​នៅ​មាន​អ្នក​ផ្សេង​ទៀត នៅ​តែ​ចូលចិត្ត​ការ​រៀប​អាពាហ៍ពិពាហ៍​តាម​បែប​ប្រពៃណី។
កាល​ពី​ពេល​ថ្មីៗ​នេះ គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​មួយ​គូ ដែល​កូន​កំលោះ​គឺ​ជា​ជនជាតិ​អង់គ្លេស និង​កូន​ក្រមុំ​ជា​ជនជាតិ​ចិន បាន​រៀប​អាពាហ៍ពិពាហ៍​តាម​បែប​ប្រពៃណី ដែល​មើល​ទៅ​ពិត​ជា​ប្លែកភ្នែក​មែនទែន។ មិនតែប៉ុណ្ណោះ ក្រុម​គ្រួសារ​ខាង​កូនកំលោះ ថែម​ទាំង​បាន​ជិះ​យន្តហោះ​ពី​ចក្រភព​អង់គ្លេស ដើម្បី​មក​ចូល​រួម​ពិធី​ទៀត​ផង។
គួរ​បញ្ជាក់​ផង​ដែរ​ថា អាពាហ៍ពិពាហ៍​តាម​បែប​ប្រពៃណី​ចិន ដែល​មាន​កូន​កំលោះ​ជា​ជន​បរទេស​នោះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​យ៉ាង​ច្រើន នៅ​លើ​បណ្ដាញ​សង្គម​ចិន៕
ចង់​ដឹង​យ៉ាង​ណា ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ សេង ឡុង
Previous Post
Next Post
Related Posts

0 comments: